ប្រវត្តិសាស្រ្ដខ្មែរ

​                   ផ្នែកទី៣ ប្រទេសខ្មែរសម័យអង្គរ អាណាចក្រខ្មែរសម័យអង្គរ (៨០២-១៤៣២) ១-  ព្រះបាទជ័យវរ្ម័នទី២ នៅចុងសតវត្សទី៨ ព្រះអង្គម្ចាស់ខ្មែរត្រលប់មកពីនគរជ្វាវិញ ដើម្បីបង្កើតអាណាច ក្រថ្មីមួយនៅកម្ពុជា ។
                                                                                      
អាណាចក្រថ្មីនេះបានត្រួតត្រាតំបន់ឥណ្ឌូចិនអាស់រយៈកាលជាច្រើ នសតវត្ស ។
អាណាចក្រនេះមានឈ្មោះថា កាំបូយ៉ា (Kamboja) ដែលឈ្មោះនេះបានក្លា យមកជាកម្ពុជារហូតមកដល់សព្វថ្ងៃនេះ ហើយដែលមានមេដឹកនាំដ៏សំខាន់មួយរូបគឺ ព្រះ បាទជ័យរវ្ម័នទី២ ដែលគ្រប់គ្រងរាជសម្បត្តិប្រហែលនៅឆ្នាំ៨០២។ កាលព្រះអង្គនៅនគរជ្វា ព្រះបាទជ័យវរ្ម័នទី២នៅជាកុមារនៅឡើយ ។ នៅប្រទេស ជ្វា ព្រះអង្គខិតខំរៀនសូត្រគ្រប់មុខវិជ្ជា  ​​ (រូបភាពប្រាសាទអង្គវត្ត)ទាំងក្នុងសាសនាទាំងក្នុងរបៀបរៀបចំនរគរ។ នៅ ឆ្នាំ ៨០០ ព្រះបាទជ័យវរ្ម័នទី២ ដោយមានសេនាពលអាមាត្យជាទីទុកចិត្តជូនដំណើរផង បានលបលួចធ្វើដំណើរត្រឡប់ចូលស្រុកខ្មែរវិញ មកតាំងរាជធានីនៅខាងជើងបឹងទន្លេសា ប។ នៅលើ ភ្នំគូលែន ក្នុងឆ្នាំ៨០២ ព្រះអង្គបានប្រកាសឯករាជ្យភាពកម្ពុជាចេញពីក្រ ញ៉ាំអានានិគមកោះជ្វា ។ ដើម្បីអោយឯករាជភាពកម្ពុជា មានឥទ្ធិពលជ្រួតជ្រាបនៅគ្រប់ទិ សទី ទាំងក្នុងគ្រប់ស្រទាប់ជាន់ថ្នាក់ប្រជាជន ទាំងទៅលើប្រទេសជិតឆ្ងាយ ព្រះអង្គបានរៀ បចំពិធីបុណ្យសាសនាយ៉ាងឧត្តុងឧត្តម និងធំឧឡារិក នៅលើភ្នំគូលែន ។ ទង្វើរបស់ព្រះបាទ ជ័យវរ្ម័នទី២ បានផ្ដល់ជាគំរូដល់ប្រជាជនកម្ពុជាជាច្រើនឆ្នាំបន្តប ន្ទាប់មកទៀត ។ ទង្វើដ៏សំខាន់មួយរបស់ព្រះអង្គគឺ ការប្រកាសខ្លួនរបស់ព្រះអង្គថាជា ស្ដេ ចអាទិទេព (God-king) ឬ ទេវរាជា (Deveraja) ដែលមានន័យថា ជាព្រះរាជាផង និងជា ទេវតាផង។ ក្នុងការគោរពបូជាលទ្ធិទេវរាជនេះ គេយកលិង្គមកធ្វើជាតំណាង។ ការគ្រប់គ្រងរបស់ព្រះអង្គមានភាពដាច់ម៉ាត់បំផុត ហើយព្រះអង្គត្រូវបានប្រជានុរា ស្រ្ដគោរពដូចជាព្រះ។ប្រជារាស្រ្ដយល់ឃើញថាកាធ្វើពលិកម្មដើម្បីព្រះមហាក្សត្រ ក៏ដូច ជាធ្វើអ្វីៗដើម្បីព្រះផងដែរ ។ កាលដែលប្រជានុរាស្រ្ដយលបែបនេះធ្វើអោយពួកគេធ្វើពលិ កម្មយ៉ាងច្រើនដើម្បីអាណាចក្រទទួលបាននូវភាពថ្កុងថ្កើង ។ប្រជានុរាស្រ្ដបានបូជាពេលវេ លាយ៉ាងច្រើនដើម្បីកសាងប្រាសាទប្រណិតៗ និងរាជវាំងនានា ដើម្បីភាពមហាអស្ចារ្យរ បស់ ទេវរាជា។ ព្រះបាទជ័យវរ្ម័នទី២បានរំដោះប្រទេសខ្មែរអោយរួចផុតពីការត្រួតត្រារបស់អាណា ចក្រជ្វា និងអាណាចក្រដទៃទៀតនៅពេលនោះ ។ ព្រះអង្គបានរើរាជធានី ពីដងទន្លេមេគង្គ ទៅកាន់កន្លែងថ្មីមួយដែលមានឈ្មោះថា មហិន្រ្ទបរព័ត នៅភាគឥសាន្ដនៃបឹងទន្លេសាប ។ព្រះអង្គបានរុះរើលើករាជធានីចុះឡើង តែរាជធានីទាំងនេះស្ថិតនៅជានិច្ចក្នុងរង្វង់តំបន់ បឹងទន្លេសាប ។ ហើយតំបន់នៅជុំវិញរាជធានីថ្មីនេះក្លាយជារាជធានីនគរធំ ឬមហានគរ នៅក្នុងសម័យក្រោយមក។ រាជធានីថ្មីនេះស្ថិតនៅឆ្ងាយផុតពីការវាយប្រហាពីនគរជ្វា និងបណ្ដារដ្ឋនៅតាមសមុ ទ្រដទៃទៀត ហើយនៅទីនេះមានសម្បូរទៅដោយត្រី និងមានទឹកគ្រប់គ្រាន់សម្រាប់ការប្រ កបមុខរបរកសិកម្ម ។ នៅឯរាជធានី មហិន្រ្ទបរព័ត ព្រះបាទជ័យវរ្ម័នទីពីរចាប់ផ្ដើមប្រពៃ ណីកសាងប្រសាទថ្វាយព្រះមហាក្សត្រ ដែលឡើងដល់ចំណុចកំពូលនៅសតវត្សក្រោយ ៗមកទៀត នៅតំបន់ក្បែរអង្គរ ។ ពាក្យថា “អង្គរ” ក្លាយមកពីពាក្យន “គរ” មានន័យថា “ក្រុ ង” ។ ២-ព្រះបាទយសោវរ្ម័នទី១ ចូលមកដល់រាជព្រះបាទយសោវរ្ម័នទី១ ព្រះអង្គបានរើរាជធានីពី មហិន្រ្ទបរព័ត មក កាន់តំបន់អង្គរនៅសតវត្សទី៩ ។ រាជធានីថ្មីនេះ ជាមជ្ឃមណ្ឌល់ចំណេះដឹង រដ្ឋាភិបាល និ ងការគោរពបូជា ។ ទិដ្ឋភាពវប្បធម៌ខ្មែរទាំងអស់នេះបានទទួលឥទ្ធិពលពីឥណ្ឌា។ នៅដើមរជ្ជកាលព្រះអង្គ គេកត់សម្គាល់ឃើញមានការរំជើបរំជួល ចលាចលអសន្ដិ សុខ និងចម្បាំង បង្កបង្កើតដុតឆេះឡើងដោយក្រុមគ្រួសារព្រះញាតិវង្សដែលខកខានមិន បានទទួលរាជបល្ល័ង្ក ។ កាលនោះទ័ពព្រះបាទ យសោវរ្ម័នទី១ ត្រូវទន់ដៃក្រោមការវាយប្រ ហារបស់បច្ចាមិត្រ ។ តែនៅទីបំផុត ព្រះអង្គបានវាយប្រហាសត្រូវបាក់បែក រត់ខ្ចាត់ខ្ចាយ បរាជ័យចាញ់ទាំងអស់ ។ ព្រះអង្គធ្វើសង្រ្គាមឈ្មះទាំងលើដី ទាំងលើសមុទ្រ បំផ្លាញទូកសត្រូវអស់ជាច្រើន ។ ជាពិសេសព្រះអង្គបានធ្វើចម្បាំងតទល់នឹងប្រទេសចម្ប៉ា ដេញតាមវាយប្រហាទ័ពចាម ចូ
លដល់ទីក្រុង ហើយចាប់បានស្ដេចចាមជាឈ្លើយ ។បន្ទាប់មកព្រះអង្គបានតែងតាំងមេទ័ ពចាមម្នាក់អោយសោយរាជ្យនៅទីនោះ ។ព្រះបាទយសោវរ្ម័នទី១ មិនមែនពូកែតែខាងធ្វើ ចម្បាំងប៉ុណ្ណោះទេ ព្រះអង្គក៏ជាក្សត្រមួយអង្គដែលពូកែគ្រប់គ្រង រៀបចំកសាងជាតិទឹកដី និងការពារថែរក្សាទំនុកបម្រុងសាសនាផងដែរ។ កាលបើបានគ្រប់គ្រងប្រទេសកម្ពុជាហើយ ព្រះបាទ យសោវរ្ម័នទីមួយ ក៏បានចាត់ ចែងបញ្ជាអោយកសាងរាជធានីថ្មីមួយទៀត ដោយយកភ្នំបាក់ខែង ធ្វើជាស្នូលចំកណ្ដាល ។រាជធានីថ្មីមួយនេះមានឈ្មោះថា យសោធបុរៈ ដែលយើងនិយមហៅថាមហានគរ ឬ ន គរធំ ។ អ្នកស្រាវជ្រាវបរទេសបានដាក់ឈ្មោះថា អង្គរ ។ នេះជាមហានគរ ឬនគរធំទី១ នៅ ក្នុងប្រវត្តិសាស្រ្ដខ្មែរ ។ កំពែង គូទឹក ត្រូវបានជីកជុំវិញរាជធានីដើម្បីការពារនឹងសត្រូវជិត ឆ្ងាយ ។ ប្រឡាយទឹកជាច្រើន ជួបកាត់គ្នាច្រវាត់ច្រវែង ដូចក្រឡាចត្រង្គ ជានយោបាយទឹក មួយ និងជាមធ្យោបាយក្នុងការដឹកជញ្ជូននិងបញ្ចូលទឹកកសិកម្មផងដែរ ។ ប្រាសាទនានា និងសំណង់ផ្សេងៗទៀតដែលសាងសង់ដោយជនជាតិខ្មែរ គឺមាន លក្ខណៈប្រហាក់ប្រហែលគ្នាយ៉ាងខ្លាំង ទៅនឹងសំណង់ស្ថាបត្យកម្មដែលមានក្បូរក្បាច់យ៉ា ងសម្បូរបែបរបស់ឥណ្ឌា ។ ឥទ្ធិពលរបស់ឥណ្ឌាក៏មានក្នុងអាណាចក្រផ្សេងៗទៀតផងដែរ ដែលបញ្ចុប្បន្នគឺជាប្រទេសភូមា ឡាវ និងថៃ ។ ចំណែកឯប្រទេសវៀតណាមសម័យដើម គឺទទួលឥទ្ធិពលពីវប្បធម៌ចិន។ នៅក្រោមរជ្ជកាលអ្នកបន្ដវេនពីព្រះបាទយសោវរ្ម័ន ប្រទេសកម្ពុជាបានពង្រីកទឹកដី យ៉ាងទូលាយ ដោយច្បាំងយកផ្នែកនានាពីប្រទេសចម្ប៉ា ពីអាចក្រអណ្ណាម(វៀតណាមខា ងជើង) និងពីសៀម ។ នគរខ្មែរពេលនោះ ក្លាយជានរគរដែលមានអំណាចខ្លាំងក្លាដែលត្រូ វបានគេហៅថា ចក្រភពខ្មែរ ។ ប្រាសាទព្រះវិហារ ជាប្រាសាទដែលសាងសង់ឡើងដោយព្រះបាទយសោវរ្ម័នទី ១ សម្រាប់ឧទ្ទិសរំលឹកគុណថ្វាយដល់ព្រះសិវៈ ។ ប្រាសាទព្រះវិហារត្រូវបានសាងសង់ នៅលើភ្នំដងរែក លើច្រាំងភ្នំដែលមានកំពស់៨០ម៉ែត្រ ។ ការកសាងប្រាសាទព្រះវិហារ នេះ មិនបានចប់សព្វគ្រប់ក្នុងរាជ្យព្រះអង្គឡើយ ។ ប្រាសាទនេះត្រូវបានសាងសង់បញ្ចប់ នៅរាជ្យបន្តបន្ទាប់ទៀត។ ៣-ព្រះបាទសុរិយាវរ្ម័នទី២ (គ.ស.១១១៣-១១៥០) នៅប្រហែលឆ្នាំ១១១៣ ព្រះបាទសូរ្យវរ្ម័នទី២បានធ្វើពិធីគោរពបូជា ព្រះវិស្ណុ ក្នុងសា សនាហិណ្ឌូ ជាមួយនឹងសំណង់ប្រាសាទថ្មីដ៏ធំមួយនៅក្រុងអង្គរ ។នេះជាពេលវេលានៃការ ចាប់ផ្ដើមសំណង់ក្រុមប្រាសាទជាច្រើនទៀតដែលត្រូវបានគេហៅថា ប្រសាទអង្គរវត្ត ។ មហាក្សត្រនគរចម្ប៉ា នៅពេលសង្កេតឃើញប្រទេសកម្ពុជាកំពុងតែជាប់ដៃវាយប្រ យុទ្ធកាប់សម្លាប់ផ្ទៃក្នុងខ្មែរ បានឆ្លៀតឱកាស់ដ៏ល្អកម្រមាននេះ លើកទ័ពពលសេនាមកវា យប្រហាដណ្ដើមយកទឹកដីខ្មែរ ។ ព្រះបាទសុរិយាវរ្ម័នទី២ ដោយមានទ័ពចាមនគរវិជ័យ រួមកម្លាំងផង បានលើកទ័ពទៅទប់ទល់ទ័ពចាម វាយប្រហាចូលដល់ទីក្រុងចម្ប៉ា ហើយដ ណ្ដើមបានរាជធានី វិជ័យ របស់ចាម ។ ព្រះបាទសុវិយាវរ្ម័នទី២មិនត្រឹមតែពូកែខាងធ្វើសឹកសង្រ្គាមប៉ុណ្ណោះទេ តែថែមទាំង ពូកែ ឈ្លាសវៃ ក្នុងការរៀបចំកសាងនគរ អោយបានសុខសន្ដិភាព និងចម្រើនលូតលាស់ ផងដែរ ។ នគរវត្ត ជាស្នាដៃដ៏ធំចម្បងអស្ចារ្យរបស់ព្រះអង្គដែលមានឈ្មោះបោះសម្លេង ល្បីសុសសាយនៅក្នុងពិភពលោក ដែលមានគូទឹកព័ទ្ធជុំវិញប្រហែលជា១៦គ.ម. ។ ពិសេ សជាងនេះទៅទៀតគឺប្រសាទ នគរវត្ត ឬ អង្គរវត្ត ក៏ជារូបភាពតំណាងប្រទេសជាតិខ្មែរដែរ ។ ប្រាសាទព្រះវិហារដែលបានចាប់ផ្ដើមសាងសង់នៅរាជ្យព្រះបាទ យសោវរ្ម័នទី១ ក៏ ត្រូវបានសាងសង់បញ្ចប់នៅរាជ្យរបស់ព្រះបាទ សុរិយាវរ្ម័នទី២ ផងដែរ ។ ព្រះបាទ សុរិយា វរ្ម័នទី២ បានទុកជាកេរដំណែលនូវទឹកដីដ៏ធំទូលាយ និងប្រសាទអង្គរវត្តដ៏ល្អប្រណិតគ្មាន ពីរសម្រាប់ខ្មែរគ្រប់ជំនាន់។ ក្រោយមក នៅក្នុងឆ្នាំ១១៧៧ ឆ្លៀតពេលដែលប្រទេសកម្ពុជាមានភាពវឹកវរ ពួកចា មបានលើកទ័ពមកចូលឈ្លានពានទីក្រុងអង្គរ ។ ពួកគេបានលួចប្លន់និងបំផ្លិចបំផ្លាញទ្រព្យ សម្បត្តិនានានៅក្នុងប្រាសាទនិងរាជវាំង ហើយបានដាក់ប្រទេសកម្ពុជា ជាអាណាចក្រចំ ណុះអោយចាមវិញ។ ៤-ព្រះបាទជ័យវរ្ម័នទី៧ (គ.ស.១១៨១-១២១៨) ព្រះបាទជ័យវរ្ម័នទី៧ គ្រងរាជសម្បត្តិនៅឆ្នាំ១១៨១រហូតដល់ឆ្នាំ១២១៨។ នៅក្រោម រាជរបស់ព្រះអង្គ សណ្ដាប់ធ្នាប់នៅក្នុងអាណាចក្រ ត្រូវបានស្ដារឡើងវិញ។ព្រះអង្គបានប ណ្ដេញពួកចាមទាំងអស់ចេញពីទឹកដីខ្មែរ ហើយកងទ័ពរបស់ព្រះអង្គបានចូលលុកលុយនិ ងយកទ្រព្យសម្បត្តិពីទីក្រុងពិជ័យរបស់ចាម ជាការសងសឹកពីការលួចប្លន់ទីក្រុងអង្គរដោ យពួកចាមកន្លងមក ។ ចលនារំដោះជាតិរបស់ព្រះបាទជ័យវរ្ន័នទី៧ នៅគ្រប់ទិសទី កងទ័ពស្ម័គ្រចិត្តខ្មែរ ត្រូវបានប្រមូលផ្ដុំជាក្រុម ហាត់រៀនហ្វឹកហ្វឺនគ្រ ប់មុខវិជ្ជាសិល្ប៍សាស្រ្ដ ក្បួនពិជ័យសង្រ្គាម ។ ជាពិសេសក្នុងរបៀបដាក់អន្ទាក់វាយឆ្មក់ ។ យុទ្ធសាស្រ្ដវាយឆ្មក់ត្រូវបានព្រះអង្គអនុវត្តនាឆ្នាំដំបូង នៅពេលដែលកងទ័ពរបស់ព្រះអង្គ មិនទាន់មានកម្លាំងគ្រប់គ្រាន់នឹងវាយប្រហារសត្រូវ ដោយចេញមុខ ។ ចលនាតស៊ូរំដោះ ជាតិរបស់ព្រះអង្គ ប្រើពេលវេលាអស់ជិតប្រាំឆ្នាំ មុននឹងមានលទ្ធភាពអាចប្រយុទ្ធតទល់នឹ ងសត្រូវចាមបាន។ ជនជាតិចាម ជាជនជាតិមួយរស់នៅតាមបណ្ដោយឆ្នេរខាងកើតជ្រោយឥណ្ឌូចិន។ នៅសតវត្សទី២ ជនជាតិចាមបានបង្កើតរដ្ឋមួយឈ្មោះថា ចម្ប៉ា ។ បញ្ចុប្បន្ន រដ្ឋនេះបានបា ត់បង់ឈ្មោះទៅហើយ ដោយសារវៀតណាមបានរាតត្បាតយកនៅក្នុងអតីតកាល ។ អា ណាចក្ររបស់ចាមក្នុងអតីតកាល គឺស្ថិតនៅភាគខាងកើតនៃប្រទេសកម្ពុជាសព្វថ្ងៃ។ ព្រះបាទជ័យវរ្ម័នទី៧ បានរៀបចំ កសាងកម្លាំងទ័ពជើងទឹកមួយយ៉ាងសំខាន់ទុកស ម្រាប់ទប់ទល់ និងវាយកម្ទេចកម្លាំងនាវាចររបស់ចាម ។ ព្រះអង្គយល់ច្បាស់ថាកម្លាំង និង ចំណុចខ្សោយរបស់នគរចម្ប៉ា ស្ថិតនៅលើកងនាវាចរ ។ ដូចនេះបើព្រះអង្គវាយកម្ទេចក ម្លាំងនាវាចររបស់ចាមបាន ព្រះអង្គនឹងទទួលបានជោគជ័យរំដោះជាតិ មាតុភូមិចេញពីក ណ្ដាប់ដៃរបស់ចាមបាន។ ដូចនេះព្រះអង្គបានត្រិះរិះពិចារណាមែន គឺកងទ័ពរបស់ព្រះអង្គបានវាយកម្ទេចក ម្លាំងនាវាចររបស់ចាមខ្ទេចខ្ទី និងបរាជ័យទាំងស្រុង ។ ទិដ្ឋភាពចម្បាំងយ៉ាងសាហាវតាមទូ ក និងសំពៅលើទន្លេ បានបង្ហាញយ៉ាងច្បាស់តាមរយៈចម្លាក់នៅលើជញ្ជាំងថែវ ប្រសាទ បាយ័ន ។ សិលាចារឹកនៅលើប្រាសាទបន្ទាយឆ្មារ ក៏បានបង្ហាញអំពីព្រឹត្តការណ៍ច្បាំងប្រ យុទគ្នា តាមផ្លូវទឹក លើទន្លេ និងជ័យជំនះយ៉ាងអស្ចារ្យរបស់ព្រះបាទជ័យវរ្ម័នទី៧ ទៅលើ ស្ដេចចាមដែរ ។ កងសេនាយោធាចាមជាច្រើនបាក់ទ័ពរត់ប្រសាចគ្មានទិសតំបន់។ ខ្លះទៀតត្រូវកង ទ័ពខ្មែរកាប់សម្លាប់ និងចាប់ជាឈ្លើយសឹក ។ នៅក្នុងឆ្នាំ១១៨១ ព្រះអង្គបានរំដោះដណ្ដើម យកមហានគរមកវិញ ហើយទឹកដីខ្មែរក៏បានរួចផុតពីការត្រួតត្រារបស់នគរចម្ប៉ាក្នុងគ្រា នោះដែរ ។ ប្រាសាទបាយ័នដែលកសាងឡើងដោយព្រះបាទជ័យវរ្ម័នទី៧ មានរូបព្រហ្មមុខបួន ចំនួនទាំងអស់៥៤ ដែលតំណាងអោយចំនួនខេត្តខ្មែរទាំងអស់នាសម័យមហានគរ ។រូបព្រ ហ្មមុខបួនដែលបញ្ចេញស្នាមញញឹម តំណាងអោយព្រហ្មវិហារធម៌ទាំងបួន គឺមេត្តា ករុ ណា មុទិតា និង ឧបេក្ខា ។ ប្រាង្គប្រាសាទបាយ័ន សុទ្ធសឹងតែជារូបចម្លាក់។ នៅក្នុងឆ្នាំ១១៩០ ស្ដេចចាមបាននាំយកសួយសារអាករ ទៅស្ដាយស្ដេចវៀតណាម សុំកុំអោយលូកដៃក្នុងរឿងខ្មែរ ។ ស្ដេចចាមលើកកងពលយោធាយ៉ាងគគ្រឹកគគ្រេង ចូល វាយប្រហារមហានគរខ្មែរម្ដងទៀត ដោយសង្ឃឹមថានឹងទទួលបានជ័យជំនះ តែត្រូវបរាជ័ យយ៉ាងដំណំ ហើយព្រះបាទជ័យវរ្ម័នទី៧ មិនបង្អង់ដៃវាយសម្រុកចូលទៅក្នុងនគរចម្ប៉ា ហើយចាប់កាន់កាប់ និងត្រួតត្រានគរនោះតែម្ដង ។ សង្រ្គាមខ្មែរនិងចាមជាបន្ដបន្ទាប់មក មានរយៈពេលប្រហែលជិត១០០ឆ្នាំ ។កម្ពុជា ពេលនេះលែងមានការព្រួយបារម្ភពីការឈ្លានពានឬវាយប្រហារពីចាមទៀតហើយ។ ព្រះបាទជ័យវរ្ម័នទី៧បានរៀបអភិសេកនៅក្នុងឆ្នាំ១១៨១ ជាមួយអគ្គមហេសីទី១ គឺ ព្រះនាងជ័យរាជាទេវី ។ក្រោយពេលដែលព្រះអគ្គមហេសីជ័យរាជាទេវីចូលទីវង្គត់ ព្រះ នាងឥន្រ្ទទេវី ជាបងស្រី ត្រូវបានព្រះបាទជ័យវរ្ម័នទី៧អភិសេកតែងតាំងជាព្រះមហេសី ។ ព្រះនាងឥន្រ្ទទេវីជាស្រ្ដីម្នាក់ដែលមានវីជ្ជាខ្ពង់ខ្ពស់ មានប្រាជ្ញាភ្លឺថ្លាមុះមុត ឈ្លាស់វៃពូកែ ល្បីល្បាញខាងវិជ្ជាអក្សរសាស្រ្ដ មានធម៌មេត្តាសណ្ដោស ហើយគោរពបូជាព្រះពុទ្ធសាស នា ។ ព្រះនាងឥន្រ្ទទេវីក៏ជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យទិលកុត្តរ ។ ព្រះនាងប ង្រៀននារីខ្មែរពីវិជ្ជាព្រះពុទ្ធសាសនា ។ ព្រះនាងជ័យរាជាទេវី និងព្រះនាងឥន្រ្ទទេវី សុទ្ធតែ ធ្លាប់ជួយផ្ដល់យោបល់តូច-ធំដល់ព្រះបាទជ័យវរ្ម័នទី៧ តាមព្រះពុទ្ធឱវាទ ។ ព្រះបាទជ័យវរ្ម័នទី៧ បានសាងសង់ទីក្រុងថ្មីមួយដ៏ភ្លឺចាំងចែងដែលមានឈ្មោះថា អង្គរធំ ឋិតនៅក្បែរអង្គរវត្ត ។ នៅក្រោមរាជ្យរបស់ព្រះអង្គ ព្រះពុទ្ធសាសនាបានរីកដុះដា លនៅពាសពេញអាណាចក្រខ្មែរ តាមរយៈព្រះសង្ឃឥណ្ឌា និងព្រះអង្គម្ចាស់ខ្មែរដែលមាន ចំណេះដឹងខាងព្រះពុទ្ធសាសនា ។ ព្រះពុទ្ធសាសនាបានផ្ដល់នូវការលើកទឹកចិត្តខាងផ្នែកជំនឿស្មារតីចំពោះអ្នកប្រតិ បត្តិតាម។ទោះជាសាសនាហិណ្ឌូ នៅតែបន្ដដើរតួជាប្រធានបទនៃការកសាងរូបចម្លាក់ ផ្នែ កអក្សរសាស្រ្ដ និងការប្រារព្ធពិធីផ្សេងៗ ក៏ព្រះពុទ្ធសាសនាបានទទួលការគាំទ្រជាបន្តបន្ទា ប់ ជាពិសេសក្នុងចំណោមប្រជានុរាស្រ្ដសាមញ ។ ហើយមកដល់បំណាច់សតវត្សទី១៣ ព្រះពុទ្ធសាសនាបានក្លាយជាសាសនាដ៏ធំនៅកម្ពុជា និងបន្ដរហូតមកដល់សព្វថ្ងៃនេះផង ដែរ។ ព្រះបាទជ័យវរ្ម័នទី៧ បានធ្វើអោយអាណាចក្រខ្មែរឡើងដល់ចំណុចកំពូលនៃអំ ណាច ។ ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះអង្គ ជនជាតិខ្មែរបានគ្រប់គ្រងទឹកដីកម្ពុជា និង ទឹកដីថៃបញ្ចុប្បន្នទាំងមូល គ្រប់គ្រងទឹកដីវៀតណាមផ្នែកខាងត្បូង ទឹកដីផ្នែកខ្លះរបស់ឡាវ និងភូមា និងឱបទ្វីបម៉ាឡេរបស់ម៉ឡេស៊ីផងដែរ...។ ក្នុងប្រវត្តសាស្រ្ដខ្មែរ ព្រះបាទជ័យវរ្ម័នទី៧ ជាព្រះមហាក្សត្រដែលបានសាងសង់ ប្រាសាទបានច្រើនជាងគេ ។ ប្រសាទទាំងនេះភាគច្រើនស្ថិតនៅជិត ឬក្នុងរង្វង់នគរធំ ។ ស្នាដៃព្រះបាទជ័យវរ្ម័នទី៧ - ប្រាសាទតាព្រហ្ម ប្រសាទព្រះខ័ន ប្រាសាទបន្ទាយឆ្មារ ប្រាសាទបន្ទាយក្ដី ប្រាសាទ តាសោម ប្រសាទនាគព័ន្ធ ប្រាសាទភិម័យ (ប្រទេសសៀម) ...។ - មន្ទីរពេទ្យចំនួន ១០២ ត្រូវបានព្រះអង្គសាងសង់ឡើងនៅក្នុងអាណាចក្រខ្មែរ - ធម្មសាលា ឬសាលាសំណាក់ ទាំងអស់ ១២១ - និងស្នាដៃជាច្រើនទៀត…។ សិលាចារឹកខ្មែរបានរំលឹកអំពីទឹកចិត្ត និងទុក្ខព្រួយរបស់ព្រះបាទជ័យវរ្ម័នទី៧ដោយ សង្កត់ធ្ងន់ថា “ព្រះអង្គឈឺចុកចាប់ខ្លាំងណាស់ ដោយសារទុក្ខព្រួយរបស់ប្រជានុរាស្រ្ដ ខ្លាំង ហើយធ្ងន់ជាងការឈឺចាប់របស់ព្រះអង្គផ្ទាល់ទៅទៀត ។ គឺទុក្ខព្រួយរបស់ប្រ ជានុរស្រ្ដ ដែលនាំមកនូវក្ដីចុកចាប់ដល់ព្រះមហាក្សត្រ” ។ ទ្រឹស្ដីនយោបាយរបស់ព្រះអង្គ ត្រូវបានកត់សម្កាល់ឃើញដូចតទៅ : ១-ការគោរពច្បាប់ ជាបញ្ញតិធំបង្អស់សម្រាប់អ្នកដឹកនាំប្រទេសជាតិ ២-និយមសន្ដិភាព ជៀសវៀងមិនបង្កបង្កើតសង្រ្គាមក្នុងស្រុក ៣-ការពារជាតិ មាតុភូមិ ក្នុងគ្រាអាសន្នដែលសត្រូវបរទេសចូលឈ្លានពាន ៤-ដើម្បីឡើងកាន់អំណាច ត្រូវចេះលាក់ខ្លួន អត់ធ្មត់ និងរង់ចាំពេលវេលា ៥-ដើម្បីយកជ័យជំនះលើសត្រូវដែលមានកម្លាំងខ្លាំងជាងខ្លួន គេត្រូវប្រើវិធីវាយឆ្មក់ឬមួយ ទុកអោយសត្រូវវាយប្រយុទ្ធនឹងសត្រូវមួយទៀត ទើបចាត់ការតាមក្រោយ ៦-យកបញ្ហាអាយុជីវិត អនាគតរាស្រ្ដជាធំ មុនអំណាច និងប្រយោជន៍ផ្ទាល់ខ្លួន។ ៧-ការដណ្ដើមអំណាចជារឿងមួយ ការរំដោះជាតិជារឿងមួយ
ហើយការកសាងជាតិរុង រឿង ជារឿងមួយទៀត ។ នៅក្រោមរាជព្រះបាទជ័យវរ្ម័នទី៧ អាណាចក្រខ្មែរមានវិសាលភាពធំទូលំទូលាយ នៅអាស៊ីអាគ្នេយ៍ ហើយមានអំណាចទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ ស្ថាបត្យកម្ម និងយោធា ។ អាណាចក្រជិតខាងរបស់ខ្លួន គោរពកោតខ្លាច និងខ្លះទៀតស្ថិននៅជាចំ ណុះខ្មែរ ។ កិត្យានុភាពខ្មែរ ល្បីរន្ទឺឮពេញទ្វីបអាស៊ី និងទ្វីបដទៃទៀតនាសម័យកាលនោះ ប៉ុន្ដែនៅពេលព្រះអង្គសោយទីវង្គត់នៅឆ្នាំ១២១៨ អាណាចក្រខ្មែរចាប់ផ្ដើមធ្លាក់ ចុះដុនដាបបន្ដិចម្ដងៗ អស់រយៈពេលយ៉ាងយូរ ។ ជនជាតិអណ្ណាម នៅវៀតណាមខាងជើ ង បានជម្រុលចុះមកភាគខាងត្បូង និងបានទន្រ្ទានកាន់កាប់អាណាចក្រចម្ប៉ា ។ អរិយធម៌ មួយដែលមានឈ្មោះថា ឡាន់ សាង (Lan Xang) នៅឡាវ ភាគខាងជើង ចាប់ផ្ដើមរឹបអូស យកទឹកដីអាណាចក្រខ្មែរ ។ ប៉ុន្ដែការគំរាមកំហែងធំបំផុតចំពោះអាណាចក្រខ្មែរ គឺអាណា ចក្រតូចៗនៅភាគខាងលិចដែលមានពូជសាសន៍ចម្រុះសៀម-ខ្មែរ ដែលងើបឡើងបះបោរ ប្រឆាំងនឹងអាណាចក្រខ្មែរ។ អាណាចក្រភាគខាងលិចដែលមានអំណាចបំផុត គឺមានឈ្មោះថា សុខោទ័យ ។ អាណាចក្រនេះត្រូវបានបង្កើតឡើងដោយដូនប្រសារម្នាក់របស់ព្រះបាទជ័យវរ្ម័នទី៧ ដែល បានរៀបអភិសេកជាមួយក្សត្រីសៀមមួយអង្គ ។ នៅឆ្នាំ១២៣៨ អាណាចក្រសុខោទ័យបា នរំដោះខ្លួនចេញពីការគ្រប់គ្រងរបស់ខ្មែរ ។ ចាប់តាំងពីពេលនោះមក អាណាចក្រសៀម នានាកាន់តែរីកធំធាត់ឡើង ហើយមានចិត្តចង់ពង្រីកការគ្រប់គ្រងរបស់ខ្លួន ។ ទីបំផុតអាណាចក្រតូចៗទាំងនេះ បានរួមគ្នាបង្កើតបានជាអាណាចក្រតែមួយដែ លមានឈ្មោះថា អាណាចក្រសៀម ហើយចាបើផ្ដើមដាក់សម្ពាធនៅតាមព្រំដែនខ្មែរ។ សៀមបានរឹបអូសយកអង្គរនៅឆ្នាំ១៤៣១ ។ ហើយមេដឹកនាំខ្មែរពេលនោះ ត្រូវផ្លាស់ប្ដូររា ជធានីមកកាន់ ភ្នំពេញ ។ បដិវត្តនាយត្រសក់ផ្អែម (ប្រហែលឆ្នាំ១៣៤០) ជ័យវរ្ម័នទី៩ ជាស្ដេចចុងក្រោយបង្អស់ដែលគេស្គាល់ដោយសិលាចារឹក។ តពីនេះ ទៅ ប្រវត្តិសាស្រ្ដខ្មែរ ត្រូវពឹងទៅលើរាជពង្សាវតារ ដែលជាឯកសារចងក្រងឡើងតែនៅ សតវត្សទី១៨-១៩ ហើយដោយសំអាងទៅលើការទន្ទេញចាំមាត់ និងលើអត្ថបទបុរាណខ្លះ ដែលពីដើមគេតម្កល់ទុកនៅក្រុងឧត្តុង្គ។ ចំពោះរឿងនាយត្រសក់ផ្អែមនេះ មានសេចក្ដីតំណាលខុសៗគ្នាទៅតាមក្បួនរាជ ពង្សាតារ ប៉ុន្ដែរឿងនេះមានចំណុចស្របគ្នាខ្លះ ដែលមានអត្ថន័យដូចតទៅ : ១-មានបុរសម្នាក់ដាំត្រសក់ផ្អែម បានបេះផ្លែត្រសក់យកទៅថ្វាយស្ដេច ហើយបានទទួល លំពែងមួយសម្រាប់ការពារត្រសក់របស់ខ្លួន ។ ២-តាត្រសក់ផ្អែមបានសម្លាប់ស្ដេចនោះដោយអចេតនានៅពេលយប់ ដោយស្មានថាចោរ មកលួចមកបេះផ្លែត្រសក់របស់ខ្លួន តាមបណ្ដាំការពាររបស់ស្ដេច ។ ៣-នៅពេលស្ដេចសោយទីវង្គត់ទៅ នាម៉ឺនសព្វមុខមន្រ្ដី បានមូលមតិគ្នាលើកតាត្រសក់ផ្អែ មអោយឡើងសោយរាជ្យបន្ដ ហើយលើកបុត្រីស្ដេចអោយធ្វើជាមហេសីថែមទៀតផង ។ ការបោះបង់ចោលក្រុងអង្គរឆ្នាំ១៤៣១ នៅឆ្នាំ១៤៣១ ដោយចេះតែរអែងខ្លាចសៀមចូលមកលុកលុយប្រទេសខ្មែរទៀត ព្រះបាទ ពញាយ៉ាត ក៏បានសម្រេចព្រះទ័យលើករាជធានីចេញអោយឆ្ងាយពីអង្គរ ។ មូល ហេតុនៃការបោះបង់ចោលក្រុងអង្គរនេះ គឺមកពីប្រជារាស្រ្ដនៅអាណាខេត្តខាងលិចត្រូវ សៀមកៀរយកទៅអស់ជាច្រើន ហើយមួយផ្នែកទៀតត្រូវស្លាប់ដោយសារសង្រ្គាមជាច្រើ នលើកច្រើនគ្រាជាមួយសៀមទៀត ហើយដោយឃើញថាមានមនុស្សតិចពេកមិនអាចការ ពាររាជធានីអង្គរបានទៀត ដែលពេលនោះស្ថិតនៅប្រមាណតែ ៤០០គ.ម. ពីក្រុងអយុធ្យា ប៉ុណ្ណោះ។ ក្រោយពីបានព្រឹក្សាសួរយោបល់ពីនាម៉ឺនមន្រ្ដីហើយ ព្រះបាទពញាយ៉ាត ក៏ទ្រង់ប ញ្ជាអោយលើករាជធានីទៅតាំងនៅ ទួលបាសាន ក្នុងខេត្តស្រីសឈរ (កំពង់ចាមវិញ) ។ តែដោយមានទឹកជំនន់ធំខុសធម្មតា ព្រះអង្គក៏បានបញ្ជាអោយលើករាជធានីពីទួលបាសា ន ទៅតាំងនៅ ភ្នំដូនពេញ ចតុមុខវិញ ។ នេះជាការចាប់ផ្ដើមនៃ សម័យចតុមុខ (ស.វ.ទី១៥ )។ ក្នុងសម័យនិមួយៗមានព្រះរាជាជាច្រើនអង្គគ្រងរាជ្យ ។ នៅក្នុងសម័យចតុមុខនេះ ប្រ ទេសខ្មែរមានភាពជឿនលឿនរឹងមាំជាងសម័យលង្វែក ព្រោះព្រះរាជាអាចរំដោះអាណា ខេត្តពីសៀម និងការពារបូរណភាពទឹកដីបានយ៉ាងរឹងមាំ ។ មូលហេតុដែលដូនតាខ្មែរសម័យដើម បានកសាងប្រសាទជាច្រើន ព្រោះ : -ប្រសាទតំណាងអោយទីស្ថានរបស់ទេវៈ -បុព្វហេតុសាសនា : គេតែងប្រារព្ធពិធីផ្សេងៗនៅតាមប្រាសាទ (សាសនាព្រាហ្មណ៍ហៅ ថាទេវរាជ ពុទ្ធសាសនាហៅថាពុទ្ធរាជ) -បុព្វហេតុសង្រ្គាម : បណ្ដាលមកពីការលើកទីតាំងរាជធានីជាច្រើនកន្លែង -បុព្វហេតុកិត្តិយសផ្ទាល់របស់ព្រះរាជាអង្គនីមួយៗ -បុព្វហេតុប្រវត្តិសាស្រ្ដសម្រាប់កូនចៅជំនាន់ក្រោយ -បុព្វហេតុទម្លាប់របស់ជនជាតិខ្មែរ ចូលចិត្តធ្វើអ្វីដែលល្អ និងក្បូរក្បាច់រចនាយ៉ាងផ្ចិតផ្ចង់ -បុព្វបន្ដស្នាដៃនៃការកសាងពីសម័យមួយទៅសម័យមួយទៀត ។ 

No comments:

Post a Comment